ត្រីឆ្ដោរស៊ីកូនឯង៖ឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នគបាលខេត្តកំពង់ធំ ពេលនេះកំពុងរងបណ្ដឹងពីនារីៗជាមន្រ្តីនគរបាលកូនថៅ ប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ជួយរកយុត្តិធម៌

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

កំពង់ធំ៖ នារីៗដែលជាមន្រ្តីនគរបាលបម្រើរការងារនៅស្នងកាដ្ឋាននគរបាលខេត្តកំពង់ធំ ជាច្រើននាក់ដែលរងគ្រោះដោយសារតែលោកឩត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានធ្វើទង្វើអាក្រក់ជូរជាតិបៀតបៀនកេរ្ត៍ខ្មាស់មកលើកូនចៅក្រោមឱវាទគ្រប់ៗគ្នា ដែលជានារីភេទ​ និងបានលួងលោមបង្ខិតបង្ខំ អោយពួកនាងទាំងអស់គ្នា អោយបំពេញនូវសេចក្ដីត្រូវការ នៃកាមតណ្ហារបស់ខ្លួន មិនថាអ្នកមានប្ដី ឬ អ្នកនៅលីវ និងក្រមុំ គឺលោក មិនលើកលែងសូម្បីតែម្នាក់ ប៉ុន្តែពេលនេះនារីជនរងគ្រោះដែលជាមន្រ្តីនគបាលនៃស្នងការដ្ឋានទ្រាំលែងបានហើយ.! បាននាំគ្នាផ្ដិតមេដៃដាក់ពាក្យប្ដឹងនិងស្នើរសុំដល់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៍ជូនដល់ពួកគាត់ដែលជានារីរងគ្រោះ ព្រោះត្រូវបានលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ ជាន់ឈ្លី កិត្តិយស កេរ្ត៍ឈ្មោះ ជាស្រ្តីខ្មែរនិងបានបៀតបៀនទៅលើរូបរាងកាយគ្មានសល់ត្រង់ណាបន្តិចសោះ។

តាមពាក្យបណ្ដឹងដែលនារីជនរងគ្រោះជាមន្រ្តីនគរបាលនៃស្នងការដ្ឋានបានដាក់ពាក្យប្ដឹងនិងស្នើរសុំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៍ជូនពួកគាត់ ដោយនៅក្នុងលិខិតនៃពាក្យប្ដឹងដែលបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២០ ដោយស្នើរសុំដល់សម្ដេចក្រឡាហោម ស ខេង សុំជួយអត្តរាគមន៍និងចាត់ការចំពោះលោកឧត្ដមនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានប្រព្រឹត្តអំពើថោកទាប ដែលសង្គមស្អប់ខ្ពើម នូវពាក្យ ត្រីឆ្ដោរ ស៊ីកូនឯង ហើយបុគ្គលឈ្មោះអ៊ុក កុសល បានដឹកនាំបង្កើតបក្សពួក ខ្សែស្រឡាយពុករលួយ ដើរអុចអាលអោយបែកបាក់សាមគ្គឺផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នងការក៍ដូចមន្រ្តីក្រោមឱវាទ​ហើយទង្វើលបែបនេះវាបានធ្វើអោយខូចកិត្តិយស ដល់ថ្នាក់ដឹកនាំផ្សេងៗទៀត និងអង្គភាពទាំងមូល។
សុំសម្ដេចក្រឡាហោម ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាដាក់ការសេុីបអង្កេតតាមពាក្យបណ្ដឹងរបស់នារីជនរងគ្រោះដែលជាមន្រ្តីនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ធំ ដែលពួកគាត់កំពុងតែរងគ្រោះដោយលោក អ៊ុក កុសល បានជាន់ឈ្លី កិត្តយស ទាំងផ្លូវចិត្តទាំងផ្លូវកាយនិងបានបំផ្លាញកិត្តិយសក្នុងនាមជាស្រ្តីខ្មែរ។

ជុំវិញករណីការចោទប្រកាន់ខាងលើនេះ គេហទំព័រ ផែនដីថ្មី ពុំអាចសុំការបំភ្លឺពីលោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានទេ ។ យើងខ្ញុំនិងរង់ចាំការបកស្រាយពីលោក ស្នងការ រាល់ម៉ោងធ្វើការ៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News