ទីបំផុត៖ឃាត់ខ្លួនមន្ត្រីនគរបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ត្រូវជាកូនផ្កាយបីមានឥទ្ធិពល ក្រសួងមហាផ្ទៃ ទើបចូលនិវត្តន៍ បន្ទាប់ពីបាញ់ពលរដ្ឋធ្លាយពោះ​ ព័ត៌មានក្ដៅៗថា មានអ្នករត់ការដោះលែង

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

បន្ទាយមានជ័យ​៖ មន្ត្រីនគរបាលម្នាក់នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបាញ់រះ ក្នុងចេតនាសម្លាប់ជនរងគ្រោះ ក៏បណ្ដាលឱ្យុយុវជនម្នាក់ធ្លាយពោះ រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោងប្រមាណជាង១០យប់​ កាលពីថ្ងៃទី​ ២៧​ ខែសីហា​ ឆ្នាំ​២០២០​ នៅចំណុចក្បែរប៉ុស្តិ៍រដ្ឋបាលនោះ។

ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌ លោក សិទ្ធិ ឡោះ បានអោយដឹងថា ៖ ខ្មាន់កាំភ្លើង ជាជនដៃដល់មានឈ្មោះ រិទ្ធី ពិសិដ្ឋ ជាមន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលនិមិត្ត ក្រុងប៉ោយប៉ែត បច្ចុប្បន្នកំពុងស្ថិតក្រោមការសួរនាំពីសំណាក់មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់។ ចំណែកជនរងគ្រោះមានឈ្មោះ នាង​ មករា​ ភេទប្រុសអាយុ២១ឆ្នាំ​ រស់នៅភូមិ​ សង្កាត់ខាងលេី។

តាមសំដីម្តាយជនរងគ្រោះ​ បាននិយាយ​ថា​៖ មុនពេលកេីតហេតុ​ នៅវេលាម៉ោងខាងលេី​ មានមន្ត្រីនគរបាល​២នាក់​ បានដេីរតម្រង់មក​ បាញ់មួយគ្រាប់តែម្តង​ ហេីយចំទៅលេីកូនគាត់​ បណ្តាលអោយធ្លាយពោះ​ គ្រានោះគាត់​បានដឹកកូន​ ទៅកាន់មន្ទីរពេទ្យឯកជន​ នៅខេត្ត​បន្ទាយមានជ័យ​។

លោកនាយប៉ុស្តិ៍​ សង្កាត់និមិត្ត​ បានអោយដឹងថា​ ៖ ករណីនេះលោកបានរាយការណ៍​ និងបញ្ជូនរបាយការណ៍​ ជូនលោកស្នងការរួចហេីយ។

ជុំវិញការបាញ់បោះសម្លាប់មនុស្ស សេរីហើយបណ្តាលយុវជនម្នាក់រងរបួស ប្រភពព័ត៌មាន​ខ្លះ បានទម្លាយអោយដឹងថា​ ៖ សំណុំរឿងមិនត្រូវបានបញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្តនោះទេ ដោយថាជនដៃដល់ជាមន្ត្រីនគរបាលជាប់ថ្មីនោះជាកូនលោកផ្កាយបីដ៏មានឥទ្ធិពលម្នាក់នៅក្នុងក្រសួងមហាផ្ទៃ ដែលទើបចូលនិវត្តន៍។

ប្រភពបានបន្តទៀតថា មន្ត្រីនគរបាលរូបនោះ ត្រូវបានគេកែសំណុំរឿងអោយមានភាពធូរស្រាលដែលអាចដោះលែងអោយមានសេរីភាព ឬ ក៏ពិន័យរដ្ឋបាលអង្គភាព តាមរយះអង្គហេតុបាញ់ការពារខ្លួន…។យោងលើអង្គហេតុនេះ និង ប្រភពបែកធ្លាយករណីរត់ការ ចរចាជាមួយជនរងគ្រោះក្រៅប្រព័ន្ធតុលាការ ជនដៃដល់ ហាក់មានសង្ឃឹមច្រើនក្នុងការដោះលែង ដោយលើកលែងការចោទប្រកាន់ពីអយ្យការ។

មហាជនកំពុងរងចាំមើល ថាវាសនាមន្ត្រីនគរបាលដៃដល់ បាញ់បោះសេរី ឥទ្ធិពលឪពុកជាអគ្គរងនៃក្រសួងមហាផ្ទៃដែលចូលនិវត្តន៍ហើយ អាចជួយកូនប្រុសម្នាក់នេះបានរឺយ៉ាងណា ។ ចំណែកជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ អាចទទួលបានយុត្តិធម៌ដែរឬទេ។

ទោះជាមានករណីរត់ការក៏ដោយ មិនអាចកែសំណុំរឿងពីបទល្មើសបាញ់សម្លាប់ជនរងគ្រោះ មកជាការប្រើសិទ្ធបាញ់ការពារខ្លួនបានឡើយ ខណៈខ្មាន់កាំភ្លើងមានចេតនាទុច្ចរិតប្រព្រឹត្តបទឧក្រិដ្ឋ ដើរតម្រង់មកបាញ់ជនរងគ្រោះតែម្តង ។

លោក សិទ្ធិ ឡោះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌបានប្រាប់ថា៖ ចំពោះជនសង្ស័យជាមន្ត្រីនគរបាល បច្ចុប្បន្នកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការនៅព្រឹកថ្ងៃច័ន្ទ ទី៣១ សីហា ឆ្នាំ២០២០។ លោកថា មិនមានករណីដោះលែងឡើយ ព្រោះជាបទល្មើសព្រហ្មទណ្ឌ និងបន្តស្រាវជ្រាវបន្ថែមទៀតតាមនីតិវិធី៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News