រឿងពុកលួយសែនធំ៖មេលទ្ធកម្មរដ្ឋបាលខេត្តកំពង់ស្ពឺ ឃុបឃិតគ្នានិងម្ចាស់សហគ្រាស Pisey Bot ប្រគល់សិទ្ធិសឹងផ្ដាច់មុខ ស្ទើរគ្រប់គម្រោង តាមល្បិចដេញថ្លៃចង់ម៉ុង យកលុយចំណេញច្រើនលានដុល្លាចែកគ្នា

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

កំពង់ស្ពឺ៖ករណីអំពើពុករលួយដ៏ធំធេងដែលប្រព្រិត្តិឡើងដោយគណកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមាមលោកអភិបាលខេត្ត វុី សំណាង ជាប្រធាន និងសហគ្រាស Pisey Bot ដែលកញ្ញា សែ ពិសីបុត ជាម្ចាស់សហគ្រាសនោះពិតជាបានធ្វើអោយរដ្ឋខាតបង់ប្រាក់ច្រើន ប៊ីលានរៀលស្មើនិងប្រាក់រាប់លានដុល្លា។ ព្រោះថា ដោយការឃុបឃិតគ្នានេះស្នើគ្រប់ស្ទើរគ្រប់ការដេញថ្លៃលើការងារផ្គត់ផ្គងទំនិញសម្ភារះ សាងសង់ ឬ ជុសជុលសំណង់ផ្សេងគម្រោងរបស់រដ្ឋបាលខេត្ត ដោយគណកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រគល់កិច្ចសន្យាទៅសហគ្រាស Pisey Bot ក្រោមឆាកឈុតលទ្ធកម្មក្លែងក្លាយមានអ្នកចូលដេញថ្លៃ គឺ ក្រុមហ៊ុនមួយចំនួនដែលរៀបចំឡើង។

ប្រភពបានប្រាប់ថា គម្រោងជាច្រើនរបស់មរដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់តម្លៃខ្ពស់លើសទីផ្សារ ១គុណ១០ ឬ ២០ដង ប៉ុន្តែពេលដេញថ្លៃចុះ
ដ៏តិចបំផុត។ ហើយនៅពេលសហគ្រាស Pisey Bot ដែលកញ្ញា សែ  ពិសីបុត ជាម្ចាស់សហគ្រាសទទួលអនុវត្តន៏នោះ គឺ គេរកអ្នកម៉ៅការបន្តដោយកញ្ញា សែ ពិសី ជាម្ចាស់សហគ្រាសចាំតែយកប្រាក់ចំណេញ ដើម្បីយកលុយ ចែកទៅម្ចាស់គម្រោងវិញតែប៉ុណ្ណោះ។ ក្រៅពីនោះសហគ្រាស Pisey Bot ក៏ទទួលសិទ្ធិសឹងផ្ដាច់មុនៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ផងដែរ ដើម្បីធ្វើការផ្គតផ្គងទំនិញ សាងសង់សំណង់ ឬ ជុសជុលផ្សេងៗដោយមានតម្លៃច្រើនរយលានរៀលរហតដល់ទៅពាន់លានរៀលថែមទៀត។

ប្រភពបានបញ្ជាក់ថា នៅឆ្នាំ២០២២ សហគ្រាស Pisey Bot ដែលកញ្ញា សែ ពិសីបុត ជាម្ចាស់នោះ ក៏បានទទួលសិទ្ធិក្នុងការអនុវត្តន៏គម្រោងជាច្រើនរបស់រដ្ឋបាលខេត្តមួយនេះដូចជា សាងសង់ ជុសជុសសំណង់ និងផ្គត់ផ្គង់ទំនិញជូនចំពោះរដ្ឋបាលខេត្ត បើគិតជាទឹករាប់ត្រួសៗមិនតិចជាង៤០ពាន់លានរៀល ឬ ស្នើនិង១០លានដុល្លា។

ទាក់ទងព័ត៌មាននេះ គេហទំព័រ ផែនដីថ្មី នៅរសៀលថ្ងៃ០៩ កុម្ភះ ឆ្នាំ ២០២៣ មិនអាចរកការបំភ្លឺពីលោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងកញ្ញា សែ ពិសី ជាម្ចាស់ សហគ្រាស Pisey Bot បាននោះទេ៕អត្ថបទបឋម នៅមានត

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News