សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា ជំងឺកូវីដ១៩ អាចខ្លាំងជាងសង្គ្រាមលោកទី១ និងទី២

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានបញ្ជាក់ថាជំងឺកូវីដ១៩ នេះខ្លាំងជាសង្គ្រាមលោកទី១ ឬលើកទី២ ទៅទៀត ព្រោះថាស្ទើរគ្រប់ប្រទេស លើពិភពលោកបានរង់ផលប៉ះពាល់ ដោយសារជំងឺនេះលើកលែង តែប្រទេសមួយចំនួនប៉ុណ្ណោះ ។

ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាជំងឺកូវីដ១៩នេះ ខ្លាំងជាងសង្គ្រាមលោកលើកទី១ ឬ ទី២ទៀត ព្រោះប្រទេសជាច្រើន នៅលើកពិភពលោក បានប៉ះពាល់ដោយសារជំងឺនេះ និងបាន កំពុងរួមគ្នាប្រយុទ្ធប្រឆាំងនេះជំងឺនេះ ទោះបីជាប្រទេសមួយចំនួន លើកសកលលោក មិនប៉ះពា ល់ ក៏ដូចជាដូចជាប្រទេសកូរ៉េខាងជើង បានប្រកាសថា ប្រទេសគេគ្មានអ្នកឆ្លងជំងឺកូដ១៩នេះ(ជឿរគេសិន)។

សម្តេចតេជោ បានគូសបញ្ជាក់ថា ៖«យើងអាចនិយាយថាវាអាធ្ងន់ធ្ងរ ជាសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកទី២ទៅទៀត ។ សង្គ្រាមលោកលើកទី២វាប៉ះពាក់តែប្រទេស ខ្លះដែលគេវាយគ្នាប៉ុណ្ណោះ តែប្រទេសខ្លះគេអត់វៃគេមិន ប៉ះពាល់មិនស្លាប់មនុស្សនោះទេ »៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News