ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រីនៅឃុំដំដែក ស្រុកសូទ្រនិគម

📍ការិយាល័យគ្រប់គ្រងគេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494

សៀមរាប៖ យុវជនឈាមរាវម្នាក់ត្រូវបាននគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាប ឃាត់ខ្លួន បន្ទាប់ពីក្មេងស្រីម្នាក់ ចេញពីរៀន ពឹងឱ្យឌុបទៅផ្ទះ បែរជាដឹក ទៅកន្លែងស្ងាត់ ហើយធ្វើសកម្មភាពរំលោភបានសម្រេចតែម្តង។

នគរបាលស្រុកសូទ្រនិគម បានឱ្យដឹងថាៈ ជននេះត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពាក់ពន្ធ័ករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ដែលប្រព្រិត្តឡើង នៅម៉ោ១៩និង៣០នាទី យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិសាស្រ្ដឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភព បានបញ្ជាក់ថាៈ ជនសង្ស័យ ឈ្មោះ ឡោម ផល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

ប្រភព បានបញ្ជាក់ទៀតថាៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៣០ នាទីនោះ ជនរងគ្រោះ ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ បានពឹងឱ្យ ជនសង្ស័យ ជិះម៉ូតូឌុបខ្លួន ត្រឡប់ទៅផ្ទះវិញ។ ក៏ប៉ុន្តែ ជនសង្ស័យ បានឆ្លៀតឱកាស ឌុបចូលទៅកន្លែងស្ងាត់ ហើយចាប់រំលោភ រហូតបានសម្រេច ១ដង រួចជិះម៉ូតូគេចខ្លួន បាត់ នៅពេលនោះ ។

ក្រោយពេលចាប់ខ្លួន ជនសង្ស័យម្នាក់នេះ បានឆ្លើយសារភាពថាៈ រូបគេពិតជាបាន ធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ ខាងលើ រហូតបានសំរេច ប្រាកដមែន។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យនោះ សមត្ថកិច្ច បានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីអនុវត្តបន្ត តាមនីតិវិធី ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News