សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ណែនាំឱ្យរៀបចំពិធីបុណ្យឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឱ្យបានអធិកអធមនៅឆ្នាំនេះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៧ខែតុលា ឆ្នាំ ២០២៣នៅក្នុងបញ្ហាជ្សេងៗ បានលើកឡើងបញ្ហាមួយចំនួនក្នុងនោះសម្តេចធិបតីបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរៀបចំពិធីបុណ្យឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឱ្យបានអធិកអធមដើម្បីបង្កការសប្បា យរីករាយដល់ប្រជាពលរដ្ឋប្រកបដោយសន្តិសុខនិងសុវត្ថិភាពល្អ ។

សម្តេច បានថ្លែងអំណរគុណគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធដែលបានអន្តរាគមទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រ ជាពលរដ្ឋពីគ្រោះទឹកជំនន់ និង បានណែនាំឱ្យបន្តត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលា ។

សម្ដេចធិបតី បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរងការខូចខាតដោយទឹកជំនន់និងផ្ដល់ស្រូវពូជដល់ប្រជាកសិករដើម្បីចាប់ផ្ដើមការដាំដុះ ឡើងវិញ ។

៣.សម្ដេចធិបតីក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធសិក្សាឱ្យបានល្អិតល្អន់ដើម្បីបញ្ចៀសផលប៉ះពាល់ដោយទឹកជំនន់ទៅថ្ងៃអនាគតនៅតំបន់ណាដែលអាចកាត់បន្ថយឬបញ្ចៀសបាន។

៤.សម្ដេចធិបតីបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបង្កើនសកម្មភាពទាក់ទាញទេសចរណ៍ជាពិសេសពង្រឹងការគ្រប់គ្រងតំបន់អង្គរឱ្យបានកាន់តែល្អប្រសើរ ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News