កំពង់ចាម៖នៅក្នុងរយះពេលច្រើនឆ្នាំលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម កំពុងត្រូវមន្ត្រីក្នុងខេត្តមួយបង្ហើបថា ប្រធានមន្ទីររូបនេះក្នុងមួយឆ្នាំៗបានទទួលផល់ចំណេញពីការចំណាយថវិកាជាតិយកទៅដើរផឹកស៊ីយ៉ាងហុឺហា ដោយមិនខ្វល់ពីការបំពេញភារះកិច្ចរបស់ខ្លួន។
ប្រភពបានបង្ហើបថា គ្រប់គម្រោងចំណាយរបស់មន្ទីរក្នុងការស្ដារប្រឡាយធារាសាស្រ្ត និងសំណង់ផ្សេងរបស់មន្ទីរ បានប្រែក្លាយជាចំណីដ៏ឆ្ងាញ់មាត់របស់លោកប្រធានមន្ទីរ អ៊ុម វិបុល និងមន្ត្រីជំនិតនៅការិយាល័យរដ្ឋបាលផងដែរ។ ហើយទោះការចំណាយខ្លះធ្វើឡើងតាមលទ្ធកម្ម ឬ ចចារថ្លៃ គឺ លោកប្រធានមន្ទីរ អ៊ុម វិបុល មានផល់ចំណេញទាំងអស់ ។ដោយឡែកមន្ត្រីថ្នាក់ក្រោមមិនតវ៉ាទេ។ ព្រោះលោកប្រធានមន្ទីរ អ៊ុម វិបុល តែងតែលើកយកឈ្មោះថ្នាក់នាំក្រសួង ថា សុទ្ធតែជាខ្សែរ និងមានទំនាក់ទំនងល្អជាមួយខ្លួន ជាហេតុធ្វើអោយមន្ត្រីថ្នាក់ក្រោមខ្លាចអំណាយគាត់។
ករណីខាងលើនេះ ក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុករលួយ គួរពិនិត្យ និងតាមដានអោយបានស៊ីជម្រៅផង។
សូមរំលឹកថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមានប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ផឹកស្រវឹងអុកឡុកក្នុងកម្មវិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណកម្ម និងដឹកជញ្ជូន ខេត្តកំពង់ចាម ធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយស ជាមន្ត្រីរាជការ និងធ្វើឲ្យប៉ះពាល់ដល់កិត្តយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងថែមទៀតផង។
យោងតាមលិខិតរបស់អភិបាលខេត្តកំពង់ចាម ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានជម្រាបទៅលោក អ៊ូម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានពិនិត្យឃើញថា ទង្វើកាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ដែលស្រវឹងស្រាហើយចូលមកធ្វើសកម្មភាពអុកឡុកអង្គពិធីរបស់លោក បានបង្ហាញពីភាពមិនសមរម្យ ធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយស ជាមន្ត្រីរាជការ និងបានធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងថែមទៀតផង។

ពាក់ព័ន្ធនិងទង្វើរបស់លោក រដ្ឋបាលខេត្តកំពង់ចាម សម្រេចព្រមាន ដោយណែនាំ និងកំណត់ឱ្យលោក អ៊ូម វិបុល ធ្វើការកែលម្អនូវចំណុចមួយចំនួន ដូចខាងក្រោម៖
១-ហាមយកម៉ោងការងារទៅដើរផឹកគ្រឿងស្រវឹងជាដាច់ខាត
២-ត្រូវកែប្រែឥរិយាបថ និងមិនត្រូវបង្កបាតុភាពឬធ្វើសកម្មភាពណា ដែលធ្វើបាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូរជាអ្នកដឹកនាំ និងជាអ្នករាជការ ទៀតឡើយ
៣-ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ
៤-ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក
៥-ត្រូវគោរពវិន័យ ពេលវេលាបំពេញការងារនៅក្នុងអង្គភាពឱ្យបានជាប់លាប់
៦-គ្រប់បេសកកម្ម និងការសុំច្បាប់ឈប់សម្រាកត្រូវមានការអនុញ្ញាត ពីអភិបាល នៃ គណៈអភិបាលខេត្ត
៧-រដ្ឋបាលខេត្ត នឹងផ្អាកធ្វើការវាយតម្លៃ ស្នើសុំគ្រឿងឥស្សរិយយសការងារ រយៈពេល០២ឆ្នាំ រួមទាំងការវាយតម្លៃស្នើសុំដំឡើងថ្នាក់ ដំឡើងឋានន្តរស័ក្តិ រយៈពេល០២ ឆ្នាំដូចគ្នា។
ទទួលបានលិខិតព្រមាននេះ លោក អ៊ូម វិបុល ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមចំណុចណែនាំខាងលើ ជៀសវាងធ្វើឱ្យមាន កំហុសលើកក្រោយទៀត ។ ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្តនឹងមានវិធានការ តាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធនានា ដោយមិនមានការយោគយល់ទៀតឡើយ៕ សូមរងចាំអានព័ត៌មានលំអិត