ឯ.ឧ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ត្រូវផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានអោយបានច្រើន ព្រោះថានៅក្នុងទ្រឹស្តីនៃព័ត៌មាន “យើងធ្វើច្រើន តែបើយើងអត់ផ្សាយគឺស្មើនឹងយើងអត់ធ្វើ “

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារ
ក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

ភ្នំពេញ ៖នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មាន និងជួយធ្វើការផ្សាយនូវសមិទ្ធិផល និងសកម្មភាពនានារបស់ក្រសួង ស្ថាប័នអោយបានទូលំទូលាយ តាមប្រពន្ធ័ផ្សព្វផ្សាយជាតិ និងឯកជន ត្រូវបានលើក ឡើងក្នុងរបៀបវារៈនៃកិច្ចប្រជុំក្រុមការងារព័ត៌មានអន្តរក្រសួង-ស្ថាប័ន ចំនួន ៣០ និងអង្គភាពពាក់ព័ន្ធ ក្រោមអធិបតីភាព ឯ.ឧ នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

តាមរយៈកិច្ចប្រជុំនាឱកាសនេះ នឹងឈានទៅបង្កើតក្រុមការងារព័ត៌មានរួមមួយរវាងក្រសួង ស្ថាប័នទាំងអស់ ដើម្បីជាភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ជួយគ្នាវាយបកវិញនៅពេលមានព័ត៌មានក្លែងក្លាយទាក់ទងជាមួយក្រសួងស្ថាប័នណាមួយ ។ ជាមួយនេះផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានអោយបានច្រើន ព្រោះថានៅក្នុងទ្រឹស្តីនៃព័ត៌មាន “យើងធ្វើច្រើន តែបើយើងអត់ផ្សាយគឺស្មើនឹងយើងអត់ធ្វើ “ ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News