
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីដ៏ធំល្វឹងល្វើយប្រចាំលើផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកលេង និង មានអតិថិជនយ៉ាងច្រើនកុះករយ៉ាងអាណាធិបតេយ្យ ជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬ មន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។
មហាជនទូទៅកំពុងរង់ចាំមើល ចំណាត់ការរបស់អាជ្ញាធរមូលដ្ឋានពិសេសអាជ្ញាធររាជធានីភ្នំពេញ តើនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?
ពលរដ្ឋសង្ឃឹមថា អាជ្ញាធរ នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញ បន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕
