
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
បន្ទាយមានជ័យ ៖ ទីតាំងពិឃាតសុនខ (ឆ្កែ) ដែលជាកន្លែងនាំចេញទៅលក់តាមខេត្ត ស្ថិតក្នុងភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ត្រូវអាជ្ញាធរស្រុកភ្នំស្រុក ចុះបិទកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ហើយបានរំដោះសុនខបានជិត២០ក្បាល ។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក ថ្លែងថា តាមការណែនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោកបានដឹកនាំមន្ត្រីការិយាល័យកសិកម្មស្រុក និងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ រួមជាមួយអាជ្ញាធរឃុំ-ភូមិ ចុះពិនិត្យទីតាំងពិឃាតសុនខ(ឆ្កែ)លក់១កន្លែង ឃើញកំពុងធ្វើសកម្មភាពកាប់និងស្រុសទឹកក្តៅ១ក្បាល និងកំពុងអាំងសាច់លក់១ក្បាល ហើយនៅក្នុងទ្រុងលើម៉ូតូមានចំនួន៦ក្បាល និងនៅទ្រុងក្បែរផ្ទះមានចំនួន១០ក្បាលទៀត ។

លោកអភិបាលស្រុក ថ្លែងទៀតថា សុនខរស់នៅក្នុងទ្រុងសរុបចំនួន១៦ក្បាល ត្រូវបានដឹកយកមកលែងនៅសាលាស្រុក ហើយមន្ត្រីជំនាញបានណែនាំឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពសម្លាប់សុនខបន្តទៀត បើសិនជារកឃើញធ្វើសកម្មភាពបន្ត នឹងមានវិធានការតាមច្បាប់ ។
លោក យឹម សំណាង ឲ្យដឹងដែរថា គ្រួសារដែលសម្លាប់សុនខលក់នេះ ជាអ្នករស់នៅខេត្តកំពង់ចាម ទើបមកជួលផ្ទះនៅស្រុកភ្នំស្រុក ប្រមាណ៣ខែ ដោយប្រកបរបរកាប់សុនខលក់ឱ្យអ្នកស្រុក និងនាំចេញទៅលក់នៅខេត្តសៀមរាម ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
សាច់សុនខនេះ គឺដឹកតាមរថយន្តឈ្នួលទៅឲ្យគេតាមការកុម្មង់ទិញ ដោយសាច់ស្រស់លក់១គីឡូក្រាម១០.០០០រៀល និងសាច់អាំងក្រៀមលក់នៅផ្ទះ១គីឡូក្រាម១៥.០០០រៀល ។
តាមប្រភពព័ត៌មានថា សុនខដែលយកមកកាប់លក់នេះ គឺបានមកពីការដើរដូរឆ្នាំងចាននៅតាមភូមិ ដែលក្នុង១ថ្ងៃដូរបានពី៤ទៅ៥ក្បាល៕
