ធ្លាយរឿងគម្រោងដេញថ្លៃស្ទើទាំងអស់របស់មន្ទីរសាធារណការខេត្តក្រចេះ បានលើតែក្រុមហ៊ុន Heng Samky Construction ទោះបីដេញថ្លៃចុះបានដ៏សែនតិចក្ដី ?

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី|PDT-News.com (បុគ្គលិកប្រចាំការ) ☎️Tel/tegram 012 296 494

ក្រចេះ៖តាមប្រភពចេញពីខេត្តក្រចេះ បានប្រាប់ថា នៅក្នុងរយះពេលច្រើនឆ្នាំមកនេះ មន្ទីរសាធារណការខេត្តក្រចេះ ដែលមានលោក សាំង ប៊ុនថេន ជាប្រធានមន្ទីរនោះ រាល់គម្រោងដេញថ្លៃដូចជាការសាងសង់ ឬ ជុសជុលមន្ទីរ តែងតែធ្លាក់ទៅលើដៃរបស់ក្រុមហ៊ុន Heng Samky Construction ដែលមានលោកស្រី ហេង ដានី ម្ចាស់ និងុំានទីស្នាក់ការនៅភូមិវត្ត សង្កាត់/ក្រុងក្រចេះ តួយ៉ាងដូចនៅឆ្នាំ២០២២ និងឆ្នាំ២០២៣កន្លងទៅនេះ។

តាមប្រភពបានបន្តថា មន្ទីរសាធារណការខេត្តក្រចេះ បានប្រគល់កិច្ចសន្យាទៅក្រុមហ៊ុន Heng Samky Construction ក្នុងតម្លៃជាង 686,000,000រៀល ដើម្បីជុសជុលអាគារស្នាក់នៅមន្ត្រីរាជការមន្ទីរ និងសួនផ្កាលម្អមន្ទីរ នៅឆ្នាំ២០២២។ ហើយនៅឆ្នាំ២០២៣ មន្ទីរសាធារណការខេត្តក្រចេះ បានប្រគល់កិច្ចសន្យាទៅក្រុមហ៊ុន Heng Samky Construction ក្នុងតម្លៃជាង 635,000,000រៀល ដើម្បីជុសជុលរបងប្រវែង២៤៩ម៉ែត្រ និងជុសជុលអាគារទំហំប្៣០ម៉ែត្រ គុណ១៦ម៉ែត្រ រៀបបកឌៀម៉ាប់ ប្រវែង១៣០ម៉ែត្រ និងការ៉ូឡាម៉ាប់ទំហំ៤៦៤ម៉ែត្រការ៉េ។ ចំពោះការដេញថ្លៃនេះគេមើលឃើញថា បានចុះថ្លៃដ៏សែនតិច ប៉ុន្តែមិនដឹងថា មកមូលហេតុអ្វីបានក្រុមហ៊ុនខាងលើមានវាសនាខ្ពស់ទទួលបានគម្រោងរបស់មន្ទីរមួយនេះមមកអនុវត្តន៏ដែលមានបានទទួលប្រាក់ចំណេញដ៏ច្រើនទៅវិញ ?

តាមប្រភពបានបន្ថែមថា ក្រុមហ៊ុន Heng Samky Construction នៅក្នុងរយះពេលច្រើនឆ្នាំមកនេះ ក៏ទទួលបានកិច្ចសន្យាអនុវត្តន៏គម្រោងរដ្ឋជាច្រើនអង្គភាពនៅក្នុងខេត្តក្រចេះផងដែរ។ ហើយការដេញថ្លៃនាពេលកន្លងមក គឺ ចុះថ្លៃដ៏សែនតិច។ ដូច្នេះក្រសួង/ស្ថាប័នពាក់ព័ន្ធ គួរពិនិត្យមើលការដំណើការលទ្ធកម្មពាក់ព័ន្ធក្រុមហ៊ុននេះ តើពួកដេញថ្លៃចង់ម៉ុង ឬ យ៉ាងបានមានករណីបែបនេះ។
ទាក់ទងព័ត៌មាននេះ នៅរសៀលថ្ងៃទី១៩ មេសា ឆ្នាំ២០២៣ គេហទំព័រ ផែនដីថ្មី|PDT-News.com មិនសុំការបំភ្លឺពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ បាននោះទេ។ ចំណែកលោកស្រី ហេង ដានី ម្ចាស់ក្រុមហ៊ុន Heng Samky Construction ក៏ពុំអាចទាក់ទងបានដោយគ្មានលេខទូរស័ព្ទ។ អង្គភាពយើងទទួលស្វាគមន៏រាល់ការបំភ្លឺគ្រប់ម៉ោងធ្វើការ៕ បឋម

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News