ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗ យាង និងអញ្ជើញជាព្រះរាជាធិបតី និងចូលរួម​ព្រះរាជពិធីបុណ្យអុំទូក​

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494

ភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់​ខ្ពស់​បំផុត នៅ​រសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់​បំផុត ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ប្រារព្ធឡើង ៣ថ្ងៃ នៅថ្ងៃទី២៦-២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានទូកង ចំនួន ៣៣៨ទូក មកពីគ្រប់ខេត្តរាជធានី។ ក្នុងនោះ ខេត្តកណ្តាល មានទូកង ចូលរួមច្រើនជាងគេ រហូតដល់ ១០២ទូក។ ចំណែកប្រទីប នៅឆ្នាំនេះ មានចំនួន ៣០ប្រទីប។ នៅពេលយប់ ក្រោយពិធីអុំទូករួច នឹងមានអុជកាំជ្រួច ចាប់ពីម៉ោង ៧យប់ ចំនួន ៣យប់ផងដែរ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News